នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ ជាមួយក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ នៅសាលប្រជុំ "តេជោសន្តិភាព" នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។