ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភស្តុភាកម្ម នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

     នារសៀលថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភស្តុភាកម្ម នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាពការងារ​ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) និងទិសដៅសកម្មភាពការងារអនុវត្តបន្ត។