កាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អមដោយសហការី បានចុះទៅកាន់អធិការដ្ឋាន នគរបាលកៀនស្វាយ ក្នុងគោលបំណងផ្សព្វផ្សាយពីក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ធ្វើអធិការកិច្ចបញ្ជីសៀវភៅបណ្តឹង បញ្ជីឃាត់ខ្លួន និងធ្វើកិច្ចសហការក្នុងការន្លឿននីតិវិធី ដោយមានការអញ្ជើញចូលរួមពី លោកស្រីនាយករដ្ឋបាលសាលាស្រុក លោកអធិការ អធិការរង មេបញ្ជាការកងរាជអាវុធហត្ថស្រុក មន្ត្រីនគរបាលយុត្តិធម៌ និងមន្រ្តីកងរាជអាវុធហត្ថ ព្រមទាំងលោកមេឃុំ ជាច្រើនរូបផងដែរ។