ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ បានអបអរសាទរពិធីបើកការដ្ឋានសាងសង់ "ព្រែកជីកហ្វូណនតេជោ" នៅទីស្តីការក្រសួងយុត្តិធម៌

     ទីស្តីការក្រសួងយុត្តិធម៌: នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៃក្រសួងយុត្តិធម៌ បានអបអរសាទរពិធីបើកការដ្ឋានសាងសង់ "ព្រែកជីកហ្វូណនតេជោ" ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា នៅទីស្តីការក្រសួងយុត្តិធម៌។ នៅក្នុងពិធីនេះ គឺមានការទូងស្គរ ស្រែកជ័យឃោសាទរ ក៏ដូចជាការច្រៀងបទនគររាជ និងបទពង្សាវតារខ្មែរផងដែរ។