នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១១កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានបើកកិច្ចប្រជុំជាមួយក្រុមការងារទាំង៤ ដើម្បីពិនិត្យ និងពិភាក្សាលើទម្រង់ និងខ្លឹមសារនៃ របាយការណ៍សម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការនៅតាមសាលាដំបូង ដើម្បីភាពងាយស្រួល និងប្រសិទ្ធភាពនៃការប្រមូលយកទិន្នន័យក្នុងការតាមដានវាយតម្លៃលើវឌ្ឍនភាព នៃយុទ្ធនាការ ទូទាំងប្រទេស ។