ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (ក.ន.យ.)

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹក ថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១​ ខែកក្កដា ​ឆ្នាំ២០២៤ នេះ, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ​ និងពិភាក្សាបន្តលេីសេចក្តីព្រាងផែនការសកម្មភាព​របស់ក្រុមប្រឹក្សានីតិកម្ម​ និងយុត្តិធម៌​។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ ជាអនុប្រធាន​ សមាជិកក្រុមប្រឹក្សានីតិកម្ម​ និងយុត្តិធម៌​ និងជា​អនុប្រធាន​ សមាជិកក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម​ និងយុត្តិធម៌​ ព្រមទាំងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម​ និងយុត្តិធម៌។