នាព្រឹក ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុុត្តក្រសួងស្ថាប័ន និង ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាសហប្រធានអង្គប្រជុំ បានដឹកនាំ កិច្ចប្រជុំ ដើម្បីពិនិត្យនិង ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការការប្រកួតប្រជែង នាសាលប្រជុំ នៃទីស្តីការក្រសួងយុត្តិធម៌ ។