នៅថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួមជាមួយឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញទៅចូលរួមប្រជុំគ.ស.ផ លើកទី១ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ជាភាសាអង់គ្លេស នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបរបស់ក្រុមការ ងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួង ការធ្វើបទបង្ហាញរបស់ UPDIS និងបានធ្វើការពិភាក្សាគ្នាដោយទទួលបាននូវលទ្ធផលល្អប្រសើ។