នារសៀលថ្ងៃទីចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងឯកឧត្តម ញាន វណ្ណៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកលើសំណុំរឿងរដ្ឋប្បវេណី នៃគ.ត.ម. នៅទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី នៃក្រុមការងារបច្ចេកទេសទទួលបន្ទុកលេីសំណុំរឿងរដ្ឋប្បវេណី នៃគ.ត.ម.។