ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

គណៈប្រតិភូនៃក្រសួងយុត្តិធម៌បានបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីកិច្ចការច្បាប់ក្នុងវិស័យរដ្ឋប្បវេណី និងកិច្ចការសារការី នៅសាធារណរដ្ឋប្រជាមានិតចិន

     ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានដឹក​នាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌​ និងសារការីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីបំពេញទស្សនកិច្ចសិក្សារយ:ពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើទ្បើងតបតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ចិន ក្នុងគោលបំណងដេីម្បីស្វែងយល់​ និងផ្លាស់ប្តូរបទពិសោធន៍អំពីកិច្ចការច្បាប់ក្នុងវិស័យរដ្ឋប្បវេណី​ ពិសេសលើកិច្ចការសារការី​ ក៏ដូចជាធ្វើការផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រង និងការអនុវត្តវិជ្ជាជីវ:សារការីនៅប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្ដម HU Weilie អនុរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ចិន​,​ លោក Wang Jain តំណាងសមាគមសារការីចិន, លោក Wu Jainyong ប្រធាននាយកដ្ឋានយុត្តិធម៌ប្រចាំទីក្រុងសៀងហៃ ព្រមទាំងបានទៅធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តការងាររបស់សារការី​នៅការិយាល័យសារការីទីក្រុង Beijing និង​នៅទីក្រុងសៀងហៃ។