នាព្រឹកថ្ងៃអង្គារ៍ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍CNC ជុំវិញការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។