ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ថ្លែងក្នុងពេលបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុន្នី ពិន សែម ក្នុងខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទៅមុខទៀតរាជរដ្ឋាភិបាលក៏គិតជំរុញកន្លែងណាធ្វើឧស្សាហកម្មបានសម្រាប់អ្នកសៀមរាបទៀត»។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងមិនអាចរំពឹងតែទេសចរណ៍មួយទេ» ក្នុងខេត្តសៀមរាប ដោយបានលើកឡើងពីគំនិតក្នុងការទាក់ទាញរោងចក្រឧស្សាហកម្មមកខេត្តសៀមរាបដើម្បីបង្កើនចំណូលក្នុងខេត្ត។ សម្ដេចបន្ថែមថាការបង្កើតរោងចក្រឧស្សាហកម្មនៅក្នុងខេត្តសៀមរាបមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តទេ ថែមទាំងអាចផ្ដល់ការងារដល់ខេត្តជុំវិញផងដែរ៕