នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និង ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកកិច្ចការអន្តរជាតិនិងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Celeste HO និងសហការី តំណាងនៃសាលាគោល នយោបាយសាធារណៈ លីក្វាន់យូរបស់សឹង្ហបុរី។ ក្នុងជំនួបនេះ លោកស្រី Celeste HO និងសហការី បានលើកឡើងអំពីកម្មវិធីសិក្សាល្អៗនៃថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ជំនាញគោលនយោបាយសាធារណៈ ជំនាញរដ្ឋបាលសាធារណៈនិងជំនាញទំនាក់ទងអន្តរជាតិ ព្រមទាំង កម្មវិធីថ្នាក់បណ្ឌិតផងដែរ។ ទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតនៅសាលាគោលនយោបាយ សាធារណៈលីក្វាន់យូ ក៏បើកលទ្ធភាពជូនមន្ត្រីរាជការ និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ នូវឱកាសទទួលបាន អាហារូបករណ៍ទៅសិក្សានៅសាលានេះផងដែរ។