នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារទី៤ធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំ អនុវត្តយុទ្ធនាការជុំទី៣ សម្រាប់រយៈពេល១ខែដំបូង និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំបន្តបន្ទាប់ទៀត។