នាព្រឹក ថ្ងៃអង្គារ ១១កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសហប្រធានគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកលេីសំណុំរឿងរដ្ឋប្បវេណី នៃគ.ត.ម.។