ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូសរុប ១៤រូប ដើម្បីអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើប្រធានបទ “ប្រឆាំងការសម្អាតប្រាក់ដោយប្រើកោសលវិច័យឌីជីថល” រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ

      ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពចូលរួមពីមន្រ្តីបច្ចេកទេសមកពីអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត មួយចំនួនដែលជាសមាជិកក្រុមការងារប្រឆាំងការសម្អាតប្រាក់ បានធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រឆាំងនឹងការសម្អាតប្រាក់ដោយប្រើកោសលវិច័យឌីជីថល នៅសាធារណរដ្ឋកូរ៉េ។ វគ្គបណ្តុះបណ្តាលខាងលើផ្តោតសំខាន់លើការបណ្តុះបណ្តាលកសាងសមត្ថភាព និងការផ្លាស់ប្តូរបទពិសោធន៍កម្រិតជំនាញលើប្រធានបទរួមមាន៖

១-វិធីសាស្ត្រនៃការស៊ើបអង្កេតភស្តុតាងឌីជីថល

២-ការវាយតម្លៃពីភាពអាចទទួលយកបាននៃភស្តុតាងឌីជីថល

៣-ការទប់ស្កាត់ការសម្អាតប្រាក់ដោយប្រើ Cryptocurrencies

៤-ការប្រើកោសលវិច័យ DNA

៥-បទល្មើសសម្អាតប្រាក់ និងការរឹបអូសផលនៃបទល្មើស

៦-វិធីសាស្ត្រនៃការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការបណ្តុះបណ្តាលឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។