ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៣២ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

     នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។