សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹក ថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងស្ដីពី កិច្ចពិភាក្សា សិក្សា និងស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់បង្កើតតុលាការការងារ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុសផុល ដោយផ្ដោតទៅលើ ៥ចំណុច ដូចជា៖
១- ទិដ្ឋភាពច្បាប់
២- រចនាសម្ព័ន្ធតុលាការ
៣- នីតិវិធីការងារ
៤- ធនធានមនុស្ស
៥- ប្រភពជំនួយ
សរុបលទ្ធផលកិច្ចប្រជុំ ឯកឧត្ដមប្រធានបានណែនាំក្រុមបច្ចេកទេសនីមួយៗដូចខាងក្រោម៖
១- ធ្វើផែនការការងារនៃក្រុមនីមួយៗ
២- កំណត់ពីរបៀបរបបការងារ
៣- ធ្វើសេចក្ដីព្រាងសម្រាប់រៀបចំកិច្ចប្រជុំបន្តបន្ទាប់។ ជាចុងបញ្ចប់ ក្រុមការងារបានបញ្ចប់កិច្ចប្រជុំប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលល្អប្រសើរ៕