នារសៀលថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រសួងយុត្តិធម៌វៀតណាម ដឹកនាំដោយឯកឧត្តម NGUYEN KHANH NGOK អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម នៅទីស្តីការក្រសួងយុត្តិធម៌។ ជំនួបពីភាក្សាការងារនេះ ផ្តោតលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖
១. កិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ព្រហ្មទណ្ឌ បត្យាប័ន និងការផ្ទេរទណ្ឌិត
២. ការរៀបចំសន្និសីទច្បាប់រួមគ្នានៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមលើកទី៣ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២៤ រួមជាមួយសំណើរសុំរបស់ភាគីវៀតណាមអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសវៀតណាម
៣. ការពិនិត្យឡើងវិញនូវអនុស្សរណៈយោគយល់គ្នា-MoU និងផែនការការងារនៃកិច្ចសហប្រតិបត្តិការ ២០២៥-២០២៦ រវាងក្រសួងយុត្តិធម៌ប្រទេសទាំងពីរ។