តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជេីញបន្តដឹកនាំប្រតិភូនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំខាងលេីនេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់លេីរបៀបវារៈដូចខាងក្រោម៖
១.ផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៥-២០២៧
២.គម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៥។