នៅព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងចាត់ចែងវត្ថុតាង និងឯកឧត្តម ផូវ សំភី អនុប្រធានគណៈកម្មការ និងជាប្រធានលេខាធការដ្ឋាននៃគណៈកម្មការ បានដឹកនាំក្រុមការងារនៃគណៈកម្មការត្រួតពិនិត្យ និងចាត់ចែងវត្ថុតាង លើប្រធានបទចំនួន៣គឺៈ
១.ការវាយតម្លៃទៅលើវត្ថុតាងដែលលេខាធិការដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃនៅតាមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ
២.យន្តការនៃការអនុវត្តបន្តរបស់គណៈកម្មការ
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃគណៈកម្មាការ ប្រធាន អនុប្រធាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសាលាដំបូងរាធានីភ្នំពេញ និងឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាល រួមទាំងសហការី។