នៅសាលាដំបូងខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ នៃគ.យ.ក.ស. បានចុះទៅធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង សម្រាប់០១ខែដំបូង ដោយមានសមាសភាពអញ្ជើញ ចូលរួមពីលោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញា លោកប្រធាន លេខាធិការរដ្ឋបាល និងមន្ដ្រីទទួលបន្ទុកមួយចំនួន ។