នៅព្រឹក ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដែលមានសមាសភាពអញ្ជើញចូលរួមដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ជាមួយនាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីពិនិត្យ ពិភាក្សាបន្ថែមលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់អ្នកបកប្រែ និងក្រុមហ៊ុនបកប្រែភាសាក្នុងវិស័យយុត្តិធម៌ បន្ទាប់ពីបានពិភាក្សានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុងជាមួយអង្គភាពចំណុះឱ្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤៕