នៅព្រឹកថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាប្រឈមនៃ ការរៀបចំ និងការអនុវត្តថវិការបស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។