នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងអនុវត្តគោលនយោបាយសាធារណៈឆ្ពោះទៅរកភាពជោគជ័យ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) សហការជាមួយសាលាគោលនយោបាយលីក្វាន់យូនៃប្រទេសសិង្ហបុរី និងមានសិក្ខាកាមចូលរួមប្រមាណ ១០០ រូប មកពីបណ្តាក្រសួង ស្ថាប័ននានា។