ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី៤៤ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦

     រសៀលថ្ងៃសុក្រ ៧រោច​ ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៤៤ នៃក្រុមការងារបច្ចេកទេសនេះដោយបន្តធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២​ រួមមាន៖

(១)-ការពិភាក្សាអំពីគោលដៅអប់រំនៅក្នុងវិស័យរដ្ឋប្បវេណី​ សម្រាប់សិស្សចៅក្រម

(២)-កិច្ចពិភាក្សាស្តីពីសៀវភៅមេរៀនស្តីពីការលែងលះ។

      សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ​លើកទី៤៤នេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍ពីសំណាក់ លោក Tatemoto Ryota ដែលជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន រួមទាំងសហការីផងដែរ។