នៅរសៀលថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជា អនុប្រធានប្រចាំការក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌អមដោយមន្រ្តីបង្គោល បានអញ្ជើញចូលរួមក្នុងពិធី "ប្រកាសដាក់ឱ្យប្រើប្រាស់ FMIS ជំនាន់ថ្មីជាផ្លូវការ និងប្រើប្រាស់សាកល្បងកម្មវិធីកញ្ចក់ថវិកាតាមទូរស័ព្ទដៃជំនាន់ទី១ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។