នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងយុត្តិធម៌ ចូលរួមវគ្គបណ្តុះបណ្តាល “កម្រិតបឋមលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” តាមប្រព័ន្ធ ZOOM រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួង-ស្ថាប័ន ចំនួន ៧ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរសវនកម្មជាតិ។