នៅថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ អមដោយមន្រ្តីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសគាំទ្រវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំ "ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌" នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។