នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ នាទីរសៀល ឯកឧត្តម នុប សុធនវិសុទ្ធ អគ្គនាយករងក្រសួងយុត្តិធម៌ តំណាងឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមចុះអនុវត្តសាលដីកាតុលាការកំពូលលេខ៤៩៧I ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រឹបអូសផ្ទះមួយកន្លែងលេខ៥៩៧ ផ្លូវបេតុង ក្រុមទី២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាសម្បត្តិរដ្ឋ ដែលក្នុងនោះមានការអញ្ជើញចូលរួមពីលោកឆាយហុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ត្រីជំនាញដែលមានការពាក់ព័ន្ធផ្សេងទៀត។