ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃសុក្រ ១៥កេីត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និង ជាប្រធានអង្គភាពថវិកា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៃក្រសួងយុត្តិធម៌ ផងដែរ។