នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គភាពចំណុះឲ្យវិស័យយុត្តិធម៌ទាំងអស់ ដើម្បីពិនិត្យ និងពិភាក្សាលើការពិនិត្យឡើងវិញ វិភាគមុខងារ រចនាសម្ព័ន្ធ និហផែនការធនធានមនុស្ស់របស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលនិងអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាននៃក្រសួងយុត្តិធម៌ ឯកឧត្តម អគ្គលេខាធិការនៃប.ភ.យ.ក និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងឲ្យអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាសមាជិកនៃក្រុមការងារ។