នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ក្រឡាបញ្ជី ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការចូលរួមជាគណៈអធិបតីពីលោក ទិត សារឿន អគ្គនាយករងកិច្ចការរដ្ឋបាលតុលាការ, លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី, លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាវាគ្មិនធ្វើបទបង្ហាញ។ ជាលទ្ធផល សិក្ខាកាមបានទទួលនូវចំណេះដឹង និងបទពិសោធន៍ល្អៗ សម្រាប់ការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋទាក់ទងការបញ្ជាក់ស្ថាពរលើសាលក្រម និងសាលដីការបស់តុលាការទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ។