នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ក្រឡាបញ្ជី ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, លោក ទិត សារឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ, លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី និងសហការី ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការសាលាឧទ្ធរណ៍, លោក លោកស្រីប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង, ក្រឡាបញ្ជីតុលាការ និងក្រឡាបញ្ជីអយ្យការ សរុបចំនួន ១២០ រូប ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ក្រឡាបញ្ជី ទៅលើប្រធានបទសំខាន់ចំនួន ២ គឺ៖
ទី១- សេចក្ដីព្រាងទម្រង់នៃការបញ្ជាក់ស្ថាពរលើសាលក្រម និងសាលដីការបស់តុលាការ
ទី២- ការបញ្ជាក់ស្ថាពរលើសាលក្រម និងសាលដីការបស់តុលាការ។