នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនធ្វើបទឧទ្ទេសនាម ក្នុងវគ្គតម្រង់ទិសស្តីពី "សភាពការណ៍នយោបាយ បញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ នៅកម្ពុជា"សម្រាប់អគ្គកុងស៊ុល អគ្គទីប្រឹក្សា ទីប្រឹក្សា និងមន្រ្តីការទូត ដែលទើបទទួលបានការតែងតាំង ចំនួន ៣០ រូប មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដើម្បីពង្រឹង ពង្រីកចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី ដែលត្រូវការជាចាំបាច់សម្រាប់បំពេញតួនាទីរបស់ខ្លួននៅបរទេស។