នៅទីស្តីការគណៈរដ្ឋមន្រ្តី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កេង សុម៉ារិទ្ធ និងឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមតិយោបល់បច្ចេកទេស និងការបំភ្លឺអំពីសនិទានកម្មនៃការបន្ថែម, កែសម្រួល ឬដកចេញនូវសូចនាករសមិទ្ធកម្មគន្លឺះ ដឹកនាំដោយលោកជំទាវ សែម សុភា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន (គ.យ.ប.)។