នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ បានចូលរួមកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការជាតិ ការពារ អ្នកប្រើប្រាស់(គ.ជ.ក.ប.) ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ក.ប. តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពី ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។