នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងចាត់ចែងវត្ថុតាង និងជាតំណាងឯកឧត្តម សូរ ចាន់ធី ប្រធានគណៈកម្មការត្រួតពិនិត្យ និងចាត់ចែងវត្ថុតាង និងឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានលេខាធការដ្ឋាននៃគណៈកម្មការ បានដឹកនាំក្រុមការងារ និងមន្រ្តីនៃលេខាធិការដ្ឋានរបស់គណៈកម្មការ បានចុះពិនិត្យផ្ទាល់នូវវត្ថុតាងដែលរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាននៃសាលាដំបូង ព្រមទាំងមន្រ្តីរាជការដែលពាក់ព័ន្ធ។