នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទីព្រឹក ឯកឧត្ដម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងាររបស់លោក Irfan Qureshi ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការវាយតម្លៃលើជំនួយផ្នែកបច្ចេកទេសនៃ Regulatory Impact Assessment (RIA) និងគម្រោង Trade and Competitiveness Program អនុកម្មវិធីទី២ (T&C SP2) របស់ ADB។