ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១១ កើត ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានកិច្ចសហការពីនិយ័តករមូលបត្រកម្ពុជា ក្រសួងយុត្តិធម៌បានចាត់វាគ្មិន ឯកឧត្តម សេង ពុទ្ធី ប្រធាននាយកដ្ឋាននៃក្រសួងយុត្តិធម៌ ដេីម្បីធ្វេីបទបង្ហាញស្តីពី "បច្ចេកទេសនៃការស៊េីបអង្កេតហិរញ្ញវត្ថុ" ក្នុងសិក្ខាសាលាស្តីពី "ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ" នៅសាលាខេត្តកំពង់ចាម។ សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងពីរូបភាពផ្សេងៗនៃការកៀរគរមូលនិធិពីសាធារណជនសម្រាប់ការវិនិយោគពិតប្រាកដដែលត្រូវមានអាជ្ញាបណ្ណជាមុនពីនិយ័តករមូលបត្រកម្ពុជា ឬក្រោមរូបភាពគម្រោងឆបោក និងបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ចាម ដើម្បីមានវិធានការផ្លូវច្បាប់ទាន់ពេលវេលា និងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់។