សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹក ថ្ងៃពុធ ១៣កើត ខែជេស្ន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ប្រធានក្រុមការងារបច្ចេកទេសទី១ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានអាជ្ញាសាលា។ កិច្ចប្រជុំកិច្ចបានត្រួតពិនិត្យ លើការស្រាវជ្រាវ ក្នុងសេចក្តីព្រាងច្បាប់នេះ ដើម្បីស្វែងរកចំនុចរួម ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់នេះទទួលបានសង្គតភាព។