នាព្រឹក ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសស្នូល ដើម្បីពិនិត្យលើវឌ្ឍនភាពការងារស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌ និងផែនការធនធានមនុស្ស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ, ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖ ១-ពិនិត្យលើលទ្ធផលការងារ ដែលក្រុមការងារបច្ចេកស្នូលបានរៀបចំលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌ និងផែនការធនធានមនុស្ស ស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសធារណៈ ២-ការត្រៀមរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយ (១)-គ្រប់ប្រធានអង្គភាពចំណុះក្រសួងយុត្តិធម៌, (២)-ការជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និង (៣)-កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំដែលដឹកនាំដោយ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យសម្រេច ក្នុងពេលឆាប់ៗខាងមុខនេះ។