ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងផែនការសកម្មភាព របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ និងជា អនុប្រធាន សមាជិកក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌។