នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងចាត់ចែងវត្ថុតាង និងឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានលេខាធការដ្ឋាននៃគណៈកម្មការ បានដឹកនាំក្រុមការងារ និងមន្រ្តីនៃលេខាធិការដ្ឋានរបស់គណៈកម្មការ បានចុះពិនិត្យផ្ទាល់នូវវត្ថុតាងដែលរក្សាទុកនៅសាលាដំបូងខេត្តកណ្តាល ដោយមានការចូលពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាននៃសាលាដំបូង ព្រមទាំងមន្រ្តីរាជការដែលពាក់ព័ន្ធ។