ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយរបស់នាយកដ្ឋានក្រឡាបញ្ជី និងនាយកដ្ឋានអាជ្ញាសាលា នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៅទីស្តីការក្រសួងយុត្តិធម៌

     នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយរបស់នាយកដ្ឋានក្រឡាបញ្ជី និងនាយកដ្ឋានអាជ្ញាសាលា នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីមួយចំនួន នៃនាយកដ្ឋានអាជ្ញាសាលា និងនាយកដ្ឋានក្រឡាបញ្ជី។ គោលបំណងនៃកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើចំណុចធំ២ ៖ ទី១- កិច្ចការរដ្ឋបាល ទី២- វិជ្ជាជីវៈក្រឡាបញ្ជី និងវិជ្ជាជីវៈអាជ្ញាសាលា។ ហើយនៅចុងបញ្ចប់ ឯកឧត្តម សួន វិសាល ប្រធានអង្គប្រជុំក៏បានផ្តល់នូវអនុសាសន៍គន្លឹះទៅលើចំណុចទាំងពីរ ដើម្បីយកទៅអនុវត្ត និងជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមមួយចំនួន៕