នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី បិទវគ្គបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាធរកណ្ដាលកម្ពុជាស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន ដែលបានសហការរៀបចំដោយក្រសួងយុត្តិធម៌ និងការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងបានផ្តល់កិត្តិយសចែកជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមចូលរួមសរុបចំនួន ៣៥រូប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ UNODC ដែលតែងតែបានផ្តល់កិច្ចគាំទ្រដល់ក្រសួងយុត្តិធម៌ ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពមន្រ្តីនៃអាជ្ញាធរកណ្តាលកម្ពុជា ព្រមទាំងបានស្នើសុំឱ្យយន្តការនៃការគាំទ្រនេះ នៅតែបន្តទៅមុខទៀត។