នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តយុទ្ធនាការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពី យន្តការសហការ ជំរុញ គាំទ្រ និងត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការ ជាមួយថ្នាក់ដឹកនាំនៃ ៖
-គណ:កម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ
-គណ:កម្មការដឹកនាំនិងអនុវត្តការត្រួតពិនិត្យនិងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និង
-តំណាងលេខាធិការដ្ឋាន នៃយុទ្ធនាការ។