នាថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាធរកណ្ដាលកម្ពុជាស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន។ វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការសហការរៀបចំរវាងក្រសួងយុត្តិធម៌ និងការិយាយអង្គការប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC។ វគ្គបណ្ដុះបណ្ដាលខាងលើ មានការអញ្ជើញចូលរួមពីលោកស្រី Alina Timus ជំនាញការរបស់ UNODC ខាងកិច្ចប្រតិបត្តិការអន្តរជាតិលើវិស័យព្រហ្មទណ្ឌប្រចាំ ការិយាល័យអង្គការប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៅប្រទេសឡាវ និងមន្រ្តីអាជ្ញាធរកណ្ដាលកម្ពុជាចំនួន ៣៥រូប។