នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯ.ឧ. សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាពនិងសុវត្ថភាពសង្គម(គ.ប.ផ.ក.) បានចូលរួម ប្រជុំលើកទី១ នៃគ.ប.ផ.ក. ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សា របៀបវារៈចំនួន២ គឺ៖ ១- យុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់គ.ប.ផ.ក. និង ២- ការរៀបចំលេខាធិការដ្ឋាននៃគ.ប.ផ.ក.។