នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៤ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តយុទ្ធនាការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដំបូង ដើម្បីកំណត់អំពីយុទ្ធសាស្រ្ត របៀបរប និងយន្តការរបស់ក្រុមការងារ ដោយបានបែងចែកជា កញ្ចប់យន្តការ និងក្រុមការងារ ចំនួន៤ គឺ៖
១-កញ្ចប់យន្តការ និងក្រុមការងារព័ត៌មាន និងសាធារណមតិ
២-កញ្ចប់យន្តការ និងក្រុមការងាររៀបចំផែនការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ - M & E
៣-កញ្ចប់យន្តការ និងក្រុមការងារវិភាគ និងអធិការកិច្ច ៤-កញ្ចប់យន្តការ និងក្រុមការងារលេខាធិការដ្ឋាន ។